Mourinho៖” នេះ! Klopp សាកជាខ្ញុំវិញ ដឹងតែត្រូវគេបណ្តេញចេញពីទីលានហើយ…

237

ក្រុម Tottenham Hotspur បានប្រកួតចាញ់ក្រុមហង្សក្រហម Liverpool ២-១ កាលពីយប់មិញក្នុងប្រកួត Premier League។

២ គ្រាប់របស់ Liverpool ជាការរកបានដោយ Salah នាទី ២៦’ និង Roberto Mirmino នាទី ៩០។ ខណៈ ១ គ្រាប់របស់ Spur រកបានដោយខ្សែប្រយុទ្ធកូរ៉េខាងត្បូង Heung-Min Son ។

បរាជ័យនេះបានធ្វើឲ្យអ្នកចាត់ការ Spur លោក Jose Mourinho ហាក់មិនស្រណុកចិត្តសោះ ដោយអះអាងថាវាជាការចាញ់យ៉ាងអយុត្តិធម៌បំផុត ។

បុរសសញ្ជាតិព័រទុយហ្កាល់បាននិយាយថា៖ “ក្រុមល្អបំផុតចាញ់ ខ្ញុំមិនយល់ស្របទេ! Klopp បានជ្រៀតជ្រែកការងាររបស់អាជ្ញាកណ្តាលនៅលើទីលាន”។

“ប្រសិនបើខ្ញុំមានអាកប្បកិរិយាបែបនេះនោះ ខ្ញុំប្រាកដជាត្រូវគេបណ្តេញចេញមិនដល់មួយនាទីទាន់ទេ”។