Moencheng​ បន្ត​ឈរ​កំពូល​តារាង​ក្រោយ ​ទំលាក់ Bayern ដល់​លេខ​៧

241

​ក្រុម​កំពូល​តារាង​អាល្លឺម៉ង់ Bundesliga, Borussia Moenchengladach ​បាន​បន្ត​រក្សា​ការ​នាំ​មុខ​ក្នុង​តារាង​ដដែល​ក្រោយ​សប្ដាហ៍​ទី​១៤ បន្ទាប់ពី​យកឈ្នះ​ក្រុម​ជើងឯក Bayern Munich ២-១ ដោយ​គ្រាប់​បាល់​ចុង​ម៉ោង និង​ទំលាក់​ក្រុម​ជើងឯក​មួយ​នេះ​ដល់​លេខ​៧។​

​Bayern Munich ដែល​ឈ្នះ​ជើងឯក ៧រដូវ​កាល​ចុង​ក្រោយ​មក​ហើយ​នោះ នៅ​ពេលនេះ​ឈរ​លេខ៧ ដេញ​ពីក្រោយ Moencheng ​ដល់​ទៅ ៧​ពិន្ទុ​។

ក្រុម​ភ្ញៀវ Bayern Munich ជា​អ្នក​នាំមុខ​មុន​នៅ​នាទី​ទី​៤៩ ដោយ Ivan Perisic ​មុន​ពេល​ដែល​ម្ចាស់ផ្ទះ​តាម​ស្មើ វិញ​នៅ​នាទី​ទី​៦០ ដោយ Ramy Bensebaini​។ ​១-១ រក្សា​ស្ទើរ​តែ​ចប់​ការប្រកួត​ទៅ​ហើយ កំហុស​របស់ Javi Martinez លើ Marcus Thuram​ ក្នុង​ប្រអប់ និង​ទទួល​បាន​កាត់​ក្រហម​នោះ ធ្វើ​អោយ Moencheng​ សំរេច​បាល់ ១១​ម៉ែត្រ​ជ័យជំនះ​ដោយ Ramy Bensebaini​ ដដែល​នៅ​នាទី​ទី៩០+២​។

​ជ័យជំនះ​នេះ​ធ្វើ​អោយ Moencheng​ បន្ត​ក្តី​ស្រមៃ​គ្រង​ជើងឯក​របស់​ខ្លួន​ដោយមាន ៣១ពិន្ទុ តាម​ពីក្រោយ​ដោយ RB Leipzig ១​ពិន្ទុ​។ ​រំលឹក​ថា Moenchengladbach​ ធ្លាប់​ឈ្នះ​ជើងឯក Bundesliga ​របស់​ខ្លួន​តាំងពី​ឆ្នាំ​១៩៧៧៕