Messi J ចេញមកបញ្ជាក់រឿងមានក្លឹប ២ នៅអឺរ៉ុបចង់បាន

2871

សារព័ត៌មានវៀតណាម thethao247.vn បានផ្សាយថា យ៉ាងហោចណាស់មានក្លឹប ២ នៅអឺរ៉ុបគឺ Leicester City របស់អង់គ្លេស និង Malaga របស់អេស្ប៉ាញបានចាប់អារម្មណ៍លើ Chanathip Songkrasin។

Thai Messi” Chanathip Songkrasin, the architect of Sapporo's ...

ប្រភពដដែលបានបន្ថែមថា កីឡាករវ័យ ២៦ ឆ្នាំ និងត្រូវចាកចេញពីក្លឹប Consadole Sapporo ដោយសារក្លឹបកំពុងស្ថិតនៅក្នុងវិបត្តិហិរញ្ញវត្ថុ ឈានទៅដល់កាន់បន្ថយតម្លៃពលកម្មរបស់កីឡាករក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។

សារព័ត៌មាននេះ បានធ្វើឲ្យមានភ្ងាក់ផ្អើលដល់ប្រព័ន្ធផ្សព្វផ្សាយថៃផងដែរ។ ទោះយ៉ាងណារឿងរ៉ាវខាងលើបានធ្វើឲ្យខ្សែបម្រើមាឌល្អិតថៃ Chanathip Songkrasin ផ្ទាល់បានបដិសេធចំពោះព័ត៌មានមិនពិតនេះថា “ពិតណាស់ខ្ញុំបានបង្ហាញក្តីសុបិន្តក្នុងការលេងនៅអឺរ៉ុប ប៉ុន្តែពេលនេះវាគ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះ។ រហូតមកដល់ពេលនេះមិនមានក្រុមអឺរ៉ុបណាមួយ បានទាក់ទងមកខ្ញុំ និងផ្តល់សំណើដល់ខ្ញុំទេ។ បច្ចុប្បន្នខ្ញុំគ្រាន់តែចង់ជួយ Consadole ទទួលបានជោគជ័យជាមុនសិន”

គួរដឹងដែរថា Chanathip Songkrasin បានចំណាយរយៈពេល ៣ រដូវកាលហើយលេងឲ្យក្រុម J-League 1 ដោយបង្ហាញខ្លួនបានសរុប ៦៥ ប្រកួតរកបាន ១២ គ្រាប់។