Messi វៀតណាម បង្ហាញវត្តមាន​ជាមួយ ក្រុមលីគកំពូលបែលហ្សុិកជាផ្លូវការ

569

កីឡាករវៀតណាម Nguyen Cong Phuong បានចុះហត្ថលេខាលើកិច្ចសន្យាខ្ចីជើងរយៈពេល ១ឆ្នាំពី Hoang Anh Gia Lai មកចូលរួមជាមួយក្លឹប Sint-Truidense V.V ។

ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះត្រូវបានទាក់ទងជាមួយក្រុមលីគកំពូលប៊ែលហ្សិកអស់រយៈពេលជាយូរមកហើយ ហើយការផ្ទេរនេះត្រូវបានធ្វើឡើងជាផ្លូវការនាពេលបច្ចុប្បន្ន។ ប្រភពពីក្លឹប Hoang Anh Gia Lai បានបញ្ជាក់ថាកិច្ចព្រមព្រៀងនេះបានបញ្ចប់កាលពី ២ ថ្ងៃមុន។

បង្ហាញវត្តមានជាផ្លូវការនៅលើទំព័រហ្វេសប៊ុកអមជាមួយអាវលេខ ១៥ Nguyen Cong Phuong បានថ្លែងថា៖ “ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ និងរីករាយក្នុងការចូលរួមជាមួយក្លឹបបាល់ទាត់ Sint-Truidense VV នៅក្នុង Belgian Pro League។​ នេះគឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងអាជីពកីឡាបាល់ទាត់របស់ខ្ញុំ។ ខ្ញុំសូមអរគុណដល់លោក Doan Nguyen Duc ដែលជាគ្រូបង្ហាត់របស់ក្លឹប HAGL មន្ត្រីកីឡាបាល់ទាត់វៀតណាម រួមទាំងក្លឹប Sint-Truidense។ ខ្ញុំនឹងព្យាយាមហ្វឹកហាត់និងលេងអស់ពីសមត្ថភាពដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ“។

ប្រភព៖ Fox Sport Asia