Messi ឈ្នះពាន Ballon d’Or ២០១៩ ជាលើកទី ៦

243

ទីបំផុតខ្សែប្រយុទ្ធ Lionel Messi បានឈ្នះពាន Ballon d’Or ក្នុងនាមជាកីឡាករល្អបំផុតក្នុងលោកឆ្នាំ ២០១៩ ជាលើកទី ៦​របស់ខ្លួន។

Image result for messi ballon d'or 2019

វាជាពាន Ballon d’Or លើកដំបូងរបស់កីឡាករអាហ្សង់ទីនវ័យ ៣២ ឆ្នាំរូបនេះ ចាប់តាំងពីឆ្នាំ ២០១៥ មក ក្រោយ ៤ ឆ្នាំចុងក្រោយនេះត្រូវបានឈ្នះពី Cristiano Ronaldo និង Luka Modric។

ខ្សែការពារ Virgil van Dijk របស់ក្លឹប Liverpool ជាបេក្ខភាពស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ហើយខ្សែប្រយុទ្ធឆ្នើម Juventus, Cristiano Ronaldo ដែលធ្លាប់ឈ្នះបាន ៥ សម័យស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងការបោះឆ្នោត។

Related image

ថ្លែងក្នុងកម្មវិធីប្រគល់ពាន Messi បាននិយាយថា “វាគឺជា Ballon d’Or ទី ៦ របស់ខ្ញុំ ដូចដែលភរិយាខ្ញុំតែងនិយាយលើកទឹកចិត្តខ្ញុំថា បងមិនត្រូវបោះបង់ក្តីស្រមៃទេ ត្រូវខំអភិវឌ្ឍន៍ខ្លួនបន្ត ដើម្បីសម្រេចបំណងនិងក្តីរីករាយ”

គួររំលឹកដែរថា សរុបមក Messi បានបង្ហាញខ្លួន ៧០០ ប្រកួតឱ្យ Barcelona ហើយរកបាន ៦១៤ គ្រាប់ និងជួយក្រុមឈ្នះបាន ៣៤ ពានក្នុងនោះមាន La Liga ១០ ដងនិង Champions League ៤ ដងរួមទាំងពានរង្វាន់ផ្សេងៗទៀតជាច្រើន ហើយក្នុងរដូវកាលមុន ២០១៨/១៩ នេះ រូបគេរកបាន ៥៤គ្រាប់ ទាំងឲ្យក្លឹប និងជម្រើសជាតិ ថែមទាំងជួយ Barcelona លើកបាន La Liga ផងដែរ។