ខ្សែបម្រើបែលហ្ស៊ិក Dries Mertens បានបង្កើតកំណត់ត្រាក្លាយជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនបំផុតឲ្យក្រុម Napoli។
ក្រោយរកបានគ្រាប់បាល់វាយបកតាមស្មើ Inter Milan ១-១ នាំក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Coppa Italia កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ។ ខណៈជើងទី ១ Napoli បានផ្តួល Inter Milan ដោយលទ្ធផល ១-០។
គ្រាប់បាល់ដែលខ្សែបម្រើវ័យ ៣៣ រកបានសរុបមាន ១២២ គ្រាប់ មានន័យថារូបគេវ៉ាអតីតខ្សែបម្រើស្លូវ៉ាគី Marek Hamsik ដែលរកបាន ១២១ គ្រាប់ និងវីរបុរសបាល់ទាត់អាហ្សង់ទីនលោក Diego Maradona ដែលរកបាន ១១៥ គ្រាប់ផងដែរ។
គួរដឹងដែរថា Napoli នឹងត្រូវជួប Juventus នាវគ្គផ្តាច់ព្រ័ត្រ Coppa Italia នៅក្នុងទីក្រុងរ៉ូមនាថ្ងៃពុធសប្តាហ៍ក្រោយនេះ។