ក្រុម Al Qhail SC របស់កាតា បានបញ្ចប់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិក្រូអាត Mario Mandzukic ពីក្លឹបយក្សអ៊ីតាលី Juventus។
Mandzukic មានពាក្យចចាមអារ៉ាមថានិងផ្លាស់ទៅកាន់ Premier League ជាមួយ Manchester United តែចុងក្រោយកីឡាករវ័យ ៣៣ ឆ្នាំរូបនេះក៏សម្រេចចិត្តផ្ទេរមកកាន់ក្របខណ្ឌ Qatar Stars League របស់កាតា។
បច្ចុប្បន្ន Al Duhail កំពុងឈរនៅលើកំពូលតារាងពិន្ទុ Qatar Stars League ដែលមាន ២៩ ពិន្ទុពី ១១ ប្រកួតដែលមាន ៤ ពិន្ទុនាំមុខក្រុមលេខ ២ Al Rayyan SC ។
ក្រុមកាតាមួយនេះក៏មានកៅអីលេងនៅ AFC Champions League ២០២០ផងដែរ ដោយស្ថិតនៅពូលជាមួយក្រុម Al Taawoun របស់អារ៉ាប់ប៊ីសាអូឌីត Persepolis FC របស់អ៊ីរ៉ង់ និងក្រុម Sharjah FC របស់អារ៉ាប់រួម។