ខ្សែប្រយុទ្ធសញ្ជាតិក្រូអាត Mario Mandzukic រួមចំណែករកបាន ១ គ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងឲ្យក្រុមកាតា Al Duhail SC ក្នុងព្រឹត្តិការណ៍ AFC Champions League វគ្គជម្រុះតាមពូល។
ក្រុមម្ចាស់ផ្ទះ Al Duhail បានយកឈ្នះ Persepolis របស់អុីរ៉ង់ដោយលទ្ធផល ២-០ នៅពហុកីឡដ្ឋាន Abdullah bin Khalifa ក្នុងទីក្រុងដូហា កាលពីថ្ងៃអង្គារម្សិលមិញ។ ហើយអតីតកីឡាករ Juventus ជាអ្នករកបានគ្រាប់បើកឆាកនៅនាទី ៥’ នៃការប្រកួត និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Edmilson Junior នៅនាទី ១៣’។
ជ័យជម្នះនេះជួយឲ្យ Al Duhail SC ស្ថិតនៅកំពូលតារាងពូល C ខណៈមួយគូរទៀត Sharjah Cultural Club របស់អារ៉ាប់រួម ត្រូវក្រុមភ្ងៀវ Al Taawoun របស់អារ៉ាប់ប៊ីសាអ៊ូឌីតយកឈ្នះ ១-០។