Man Utd មានភាគរយខ្ពស់ ក្នុងការនាំយក Kai Havertz ពី Leverkusen មកចូលរួម

198

អ្នកចាត់ការ Ole Gunnar Solskjaer មានភាគរយខ្ពស់ ក្នុងការនាំយកខ្សែបម្រើ Kai Havertz របស់ក្លឹប Bayer Leverkusen មកកាន់ទឹកដី Old Trafford។ នេះបើតាមការឲ្យដឹងពីសារព័ត៌មាន The Sun

Related image

កីឡាករវ័យ ២០ ឆ្នាំខាងលើជាគោលដៅទី ២ របស់ក្រុមបិសាចក្រហម បន្ទាប់ពី Jadon Sancho របស់ក្លឹប Borussia Dortmund ដែលក្លឹបគ្រោងទិញយកមកពង្រឹងក្រុមបន្តរដូវកាលខាងមុខ។

ប្រភពខាងលើបន្ថែមថា ដើម្បីយករូបគេមកកាន់ Premier League បាន Man Utd អាចនិងត្រូវចំណាយ ៥០ លានផោន ខណៈកុងត្រារបស់គេជាមួយក្រុមអាឡឺម៉ងនៅសល់ ២ ឆ្នាំទៀត

Kai Havertz Debuts Upcoming Nike Special Edition Boots - SoccerBible

Havertz រដូវកាលនេះរកបាន ១៥ គ្រាប់គ្រប់ការប្រកួតសម្រាប់ Leverkusen និង ១ គ្រាប់ក្នុងការបង្ហាញខ្លួន ៧ ប្រកួតសម្រាប់ក្រុមជម្រើសជាតិអាល្លឺម៉ង់។