Man Utd ព្រមព្រៀងជាមួយ Inter លើតម្លៃខ្លួន ១.៥ លានអឺរ៉ូ​សម្រាប់ Ashley Young

378

ក្រុមបិសាចក្រហម Manchester United បានយល់ព្រមលើតម្លៃខ្លួន ១.២៨ លានផោន (១.៥ លានអឺរ៉ូ) ជាមួយក្រុម Inter Milan ហើយសម្រាប់ខ្សែការពារ Ashley Young។

កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ និងព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបទីក្រុង Milan នៅថ្ងៃសុក្រនេះ ហើយរយៈពេលនៅទឹកដី Old Trafford ៨ ឆ្នាំរបស់គេនិងត្រូវបញ្ចប់ក្នុងខែមករានេះ។

Young ធ្លាប់លេងឲ្យក្រុមបិសាចក្រហមចំនួន ២៦១ ប្រកួត និងមានតំណែងជាប្រធានក្រុមនៅរដូវកាលនេះផងដែរ ខ្សែការពារ​រូបនេះធ្លាប់បង្ហាញខ្លួនឲ្យជម្រើសជាតិអង់គ្លេសបាន ៣៩ ប្រកួត បន្ទាប់​ពីផ្លាស់ពី Aston Villa ក្នុងឆ្នាំ ២០១១។