Man Utd ប្រកាសផ្លូវការ ទិញបានខ្សែការពារ​ថ្លៃបំផុតក្នុងប្រវត្តិសាស្រ្ត

304

ក្រុមបិសាចក្រហម Manchester United បានប្រកាស​ជាផ្លូវការ​ពីការចូលរួមរបស់ខ្សែការពារ Leicester កីឡាករ Harry Maguire ជាមួយកិច្ចសន្យារយៈពេល ៦ ឆ្នាំនឹងមានជម្រើសក្នុងការបន្តមួយឆ្នាំទៀត។

ខ្សែការពារ​កណ្ដាល​រូបនេះ​ត្រូវបានរាយការណ៍ថាមានតម្លៃ ៨០ លានផោនដែលធ្វើឲ្យរូបគេក្លាយជាខ្សែការពារថ្លៃបំផុតក្នុងប្រវត្តិសាស្រ្ត ដោយបានផ្តួលកំណត់ត្រាចាស់ ៧៥ លានផោនរបស់​ Virgil Van Dijk ដែលផ្ទេរពី Southampton មក Liverpool។

ក្រុមរបស់លោក Solskjaer បានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករវ័យ ២៦ឆ្នាំរូបនេះជាយូរមកហើយប៉ុន្តែការពិភាក្សាបានជាប់គាំងចំពោះតម្លៃស្នើខ្ពស់របស់ Leicester City។

Harry Maguire ធ្លាប់បង្ហាញខ្លួនចំនួន ៧៦ លើកឲ្យក្រុមកញ្រ្ចោងខៀវក្នុងរយៈពេល ២ រដូវកាលរបស់គេបន្ទាប់ពីផ្លាស់ពី Hull City កាលពីឆ្នាំ ២០១៧ និងរកគ្រាប់បាល់បាន ៥ គ្រាប់ នៅគ្រានោះរូបគេក៏បានជាប់ជម្រើសជាតិអង់គ្លេសទៅលេង World Cup ២០១៨ នៅប្រទេស​រុស្ស៊ី​ផងដែរ​។

ប្រភព៖ Besoccer