Man Utd បំភ្លេចចោល Zlatan គ្រោង​យកខ្សែប្រយុទ្ធមួយរូបពីអុីតាលី ខែ​មករា​ខាង​មុខ​

357

ក្រុម​បិសាច​ក្រហម Man Utd កំពុង​ត្រូវការ​កម្លាំង​បន្ថែម​នៅ​តំបន់​ប្រយុទ្ធ ខណៈ​ខ្សែប្រយុទ្ធរបស់ក្លឹបអុីតាលី AS Roma កីឡាករ Edin Dzeko​ ស្ថិត​ក្នុង​គោល​ដៅក្នុងការចុះហត្ថលេខារបស់ក្លឹបក្នុងខែមករាខាងមុខ។

Image result for Edin Dzeko

​​កន្លងទៅ​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ ពី​ការ​វិល​មកវិញ​របស់​ខ្សែប្រយុទ្ធ​ស៊ុយអែត Zlatan Ibrahimovic ​ដែល​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ LA Galaxy ក្រោយ​កិច្ចសន្យា​របស់​គេ​អស់​សុពលភាព​ជាមួយ​ក្លិប​អាមេរិក​នោះ ហើយ​សាមី​ខ្លួន​ផ្ទាល់​ក៏ធ្លាប់​បង្ហើប​ពី​បំណង​ចង់​ត្រលប់​មក Old Trafford វិញ​ដែរ​។

Image result for zlatan ibrahimovic

​យ៉ាង​ណាក្តី Manchester United បាន​បញ្ជាក់​ថា ​នឹង​មិន​យក Zlatan ​មកវិញ​ទេ​។ ក្រុម​របស់​លោក Ole Gunnar Solskjaer ត្រូវ​បាន​គេ​ដឹង​ថា Edin Dzeko​ នៅ​ពេល​នេះ​ជា​ជំរើស​មុន​ខ្សែប្រយុទ្ធ Juventus, Mario Mandzukic​ ទៅទៀត បន្ទាប់ពី​ធ្លាប់​បរាជ័យ​ក្នុង​ការ​នាំ​យក Mandzukic ​ម្តង​កាលពី​រដូវ​ក្តៅ​កន្លងមក​។​ ​Edin Dzeko​ គឺជា​កីឡាករ​ដែល​មាន​បទពិសោធន៍​ច្រើន​ម្នា​ក់​នៅ​អង់គ្លេស​ដែរ ដោយ​ធ្លាប់​ស៊ុត​បញ្ចូល​ទី​បាន ៥០​គ្រាប់​ក្នុងចំណោម ១៣០​ប្រកួត​អោយ Manchester City៕