Man Utd ត្រៀម ៨០ លានផោនទិញយក James Maddison ពីក្រុម Leicester City

447

ក្រុម Manchester United កំពុងចចារទិញយកខ្សែបម្រើ James Maddison ពីក្រុម Leicester City ក្នុងតម្លៃ ៨០លានផោន។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះនៅសល់កុងត្រា ៣ ឆ្នាំកន្លះទៀតជាមួយក្រុមកញ្ជ្រោងខៀវ ដោយទទួលបានប្រាក់ឈ្នួល ៥ ម៉ឺនផោនក្នុងមួយសប្តាហ៍ ហើយបិសាចក្រហមអាចតម្លើងឲ្យគុណនឹង ៣ ដងប្រសិនមកកាន់ទឹកដី Old Trafford។

ក្រុមបិសាចក្រហម ក៏សង្ឃឹមយ៉ាងមុតមាំថានឹងអាចនាំរូបគេមកចូលរួមបាន ហេតុផលដោយសារមានការបញ្ចុះបញ្ចូលពីមិត្តរួមក្រុមរបស់គេគឺខ្សែការពារ Harry Maguire ដែលលោក Ole Gunnar Solskjaer បានចុះហត្ថលេខាកាលដើមរដូវកាល។