Man Utd តកុងត្រាថ្មីជាមួយ Rashford តម្លើងថ្លៃហត់នឿយស្មើ Pogba

333

ខ្សែប្រយុទ្ធ​ Marcus Rashford បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីជាមួយក្លឹបបិសាចក្រហម Manchester United ជាមួយកុងត្រារយៈពេល ៤ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ ២០២៣។

កីឡាករសញ្ជាតិអង់គ្លេសរូបនេះនឹងទទួលបាន ៣០០ ០០០ ផោនក្នុងមួយសប្តាហ៍នៅទឹកដី Old Trafford ដោយធ្វើឱ្យគាត់មានប្រាក់កម្រៃស្មើនឹងប្រាក់ប្រចាំសប្តាហ៍របស់ Paul Pogba ។

តារាឆ្នើមក្រុមបិសាចក្រហមដែលរកបាន ១០គ្រាប់កាលពីរដូវកាលមុនរូបនេះ បានសម្រេច​ចិត្តបន្តនៅទឹកដី Old Trafford ក្រោយកន្លងមកធ្លាប់ត្អួញត្អែពីបញ្ហាប្រាក់កម្លាំងពលកម្ម ដែលជាហេតុនាំឲ្យមានការចែចង់ពីបណ្តាក្លឹបធំៗមួយចំនួននៅអឺរ៉ុប។

រូបគេ​បានប្រាប់គេហទំព័រក្លឹបថា: “ក្រុម Manchester United បានធ្វើអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតរបស់ខ្ញុំចាប់តាំងពីខ្ញុំបានមកដល់ទីនេះនៅអាយុ ៧ ឆ្នាំ។

ប្រភព៖ The Sun