Man Utd ជិតទិញបានខ្សែបម្រើ Fernandes តម្លៃ​ខ្លួន ៦០លានផោន​

312

ក្រុមបិសាចក្រហម Manchester United បានជួបពិភាក្សាជាមួយក្លឹប Sporting Lisbon ជុំវិញការផ្ទេរកីឡាករ Bruno Fernandes ដែលមានតម្លៃខ្លួន ៦០ លានផោន។

ខ្សែបម្រើវ័យ ២៥ ឆ្នាំរូបនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្លាស់ទៅទឹកដី Old Trafford ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយរវាងក្លឹបទាំងពីរ។

អ្នកចាត់ការទូទៅរបស់ United លោក Ole Gunnar Solskjaer និងជំនួយការរបស់លោក Mike Phelan ក៏បានមកទស្សនាផ្ទាល់ពីសមត្ថភាពរបស់កីឡាករសញ្ជាតិព័រទុយហ្កាល់រូបនេះផងដែរ អំឡុងប្រកួតជាមួយ FC Porto កាលពីថ្ងៃទី ៥ ខែមករា។

Solskjaer បានបដិសេធមិននិយាយជាសាធារណៈអំពី Fernandes និងបានទទូចថាក្លឹបនឹងចុះហត្ថលេខាលើកុងត្រារយៈពេលវែង នៅក្នុងទីផ្សារដោះដូរកីឡាករនៅខែមករានេះ ទោះបីជាខ្សែបម្រើ Paul Pogba និង Scott McTominay កំពុងអវត្តមានដោយសាររបួសក៏ដោយ។

គួរដឹងដែរថា Manchester United បច្ចុប្បន្ន​កំពុងឈរនៅលេខ ៥ ក្នុងតារាង Premier League មាន ៥ ពិន្ទុតាមពីក្រោយក្រុមលេខ ៤ Chelsea។