Man Utd ចង់ប្រើវិធីនេះ ដើម្បីយក Eriksen បានមិនអស់លុយ

366

ក្រុមបិសាចក្រហម Man Utd មិនទាន់ចង់បាន Christian Eriksen នៅខែមករានេះទេ ដោយរង់ចាំរហូតដល់ចប់រដូវកាលនេះ ទើបអាចយកខ្សែបម្រើរូបនេះចេញបានដោយគ្មានតម្លៃខ្លួន។​

Eriksen នឹងត្រូវអស់សុពលភាពកុងត្រាជាមួយ Spurs នៅចុងរដូវកាលនេះ ហើយបដិសេដមិនបន្តថ្មី ទោះបីក្លឹបសម្រេចចិត្តបន្ថែមឲ្យលើសពី ២០ មុឺនផោនក្នុងមួយសប្តាហ៍ក៏ដោយ។

តែទោះបីជាយ៉ាងណា វាជាការល្អសម្រាប់បិសាចក្រហម ប្រសិនបើមិនមានក្លឹបណាទិញយកកីឡាករសញ្ជាតិដាណឺម៉ាកនៅខែមករានេះ។​

កីឡាករ​វ័យ ២៧ ឆ្នាំរូបនេះ ក៏​ជាគោលដៅរបស់ក្លឹបធំៗមួយចំនួនដូចជា Inter Milan, Real Madrid និង Juventus ជាដើម។ តែសម្រាប់អ្នកចាត់ការ Man Utd លោក Solskjaer បានបញ្ជាក់ប្រាប់ Sky Sports ថាក្រុមលោកមិនមានបំណងក្នុងការបែងចែកប្រាក់ សម្រាប់កីឡាករដាណឺម៉ាកនៅខែនេះឡើយ។