Man City លត់គេ ៦-៣ មែន! តែ Pep ថាខឹងកីឡាករ ២ រូបនេះខ្លាំង

117

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ

​លោក ​Pep Guardiola ​ថា​ខឹង​កីឡាករ Jack Grealish ​និង Riyad Mahrez ​ដោយសារ​តែ​ ២​ នាក់​នេះ​មិន​ព្រម​ស្ដាប់​ការ​ការ​ណែនាំ​របស់​លោក​សោះ​កាល​ពី​យប់មិញ។

​ក្រុម​មេឃ​ខៀវ Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម RB Leipzig ​ក្នុង​លទ្ធផល ​៦-៣ ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់ UEFA Champions League ​នៅ​យប់មិញ​នេះ​។ ដោយ ​៦ ​គ្រាប់​របស់​ក្រុម​របស់​លោក Pep ​ក៏​មាន​ការ​រក​គ្រាប់​បាល់​បាន​ពី​សំណាក់ Jack Grealish ​និង Mahrez ​ផង​ដែរ។ តែ​ក្រោយ​ចប់​ការ​ប្រកួត ​លោក Pep ​ថា​លោក​ខឹង​កីឡាករ​ទាំង​ពីរ​នេះ​ណាស់ ព្រោះ​មិន​ព្រម​ស្ដាប់​តាម​ការ​ប្រាប់​របស់​លោក​សោះ។

​អ្នក​ចាត់ការ​សញ្ជាតិ​អេស្ប៉ាញ ​បាន​ប្រាប់​ទៅ​ពួកគេ​ថា​ឱ្យ​ជួយ​ចុះ​មក​ការពារ​ផង​នៅ​តង់​ទី​១ ​ប៉ុន្តែ​កីឡាករ​ហាក់​មិន​ស្ដាប់​តាម​ទើប​ធ្វើ​ឱ្យ​លោក​ខឹង​ខ្លាំង។ ​តែ​យ៉ាង​ណា Grealish ​និង Mahrez ​ក្នុង​ការ​ប្រកួត​នៅ​យប់មិញ ​គឺ​ធ្វើ​បាន​ល្អ​រក​បាន​ម្នាក់​១​គ្រាប់​និង​ជួយ​ក្រុម​ឈ្នះ​ដល់​ទៅ ៦-៣​ផង៕

ប្រភព៖ Dailymail

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ