Lyon ដេញ​គ្រូ​បង្វឹក​ចេញពី​តំណែង ក្រោយ​ចាប់ផ្ដើម​រដូវ​កាល​មិនល្អ​

287

​ក្លិប​បារាំង Olympique Lyon បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ជាមួយ​គ្រូ​បង្វឹក​សញ្ជាតិ​ប្រេ​ស៊ី​ល Sylvinho​ ហើយ​ក្រោយ​ដឹកនាំ Lyon បាន ១១ប្រកួត ​នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្លិបកាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។

​​អតីត​កីឡាករ​របស់ Arsenal និង Barcelona បាន​ចូលកាន់​តំណែង​គ្រូ​បង្វឹក Lyon នៅ​ខែ​មិថុនាដោយ​ឡើង​ពី​តំណែង​ជំនួយការ​មក​គ្រូ​បង្គោល​។ ​

ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្វឹក​វ័យ ៤១ឆ្នាំ​រូប​នេះ Lyon ចាប់ផ្ដើម​រដូវ​កាល​ក្រប​ខណ្ឌ​បារាំង Ligue 1 មិនល្អ​ឡើយ ដោយ​លេង​បាន ៩ប្រកួត​ឈរ​លេខ១៤ មាន ៩ពិន្ទុ​ប៉ុណ្ណោះ​។ ​ថ្វីបើ​បើកឆាក​មក​ឈ្នះ Monaco ៣-០ និងបំបាក់ Angers ៦-០ ប្រកួត​ទី១ និង​ទី២ Lyon ក្រោយមក​មិន​ឈ្នះ​សោះ ៦ប្រកួត​ក្នុង​លី​គ​៕