ខ្សែប្រយុទ្ធបែលហ្ស៊ិក Romelu Lukaku រួមចំណែករកបាន ២ គ្រាប់ក្នុងជ័យជម្នះ ៤-១ លើ Cagliari នាំ Inter ឈានទៅវគ្គ ១៦ ក្រុមចុងក្រោយពាន Coppa Italia។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះប្រើពេលយ៉ាងលឿនពោលគឺត្រឹម ២១ វិនាទីរកគ្រាប់បាល់ទី ១ ឲ្យ Inter Milan។ ខណៈបច្ចុប្បន្ននេះ អតីតខ្សែប្រយុទ្ធបិសាចក្រហមកំពុងឡើងជើងរកបានសរុប ១៨ គ្រាប់ហើយក្នុងការបង្ហាញខ្លួន ២៥ លើកសម្រាប់ក្រុមអ៊ីតាលី។
Inter Milan និងត្រូវធ្វើដំណើរទៅទឹកដី Lecce ក្នុងជំនួបក្របខ័ណ្ឌ Serie A សប្តាហ៍ទី ២០ នាប្រកួតបន្ទាប់ថ្ងៃទី ១៩ ខែមករា។