ក្រុមហង្សក្រហម Liverpool នៅមិនទាន់ស្គាល់បរាជ័យនៅឡើយទេ ក្រោយបន្តឈ្នះ Brighton ២-១ ក្នុងប្រកួត Premier League សប្តាហ៍ទី ១៤ ក្នុងទឹកដីរបស់ខ្លួន។
ជ័យជម្នះយប់មិញ ជាការរកបានទាំង ២គ្រាប់ពីសំណាក់បេក្ខភាព Ballon D’or ២០១៩ Virgil Van Dijk នៅនាទី ១៨’ និង ២៤’ ចំណែក១គ្រាប់របស់ Brighton រកបានដោយប្រធានក្រុម Lewis Dunk។
ក្រឡែកមកមើលម្ចាស់ជើងឯកឆ្នាំចាស់ Man City ឯណេះវិញរកបានត្រឹម ១ពិន្ទុបន្ទាប់ពីស្មើគ្នា ២-២ ជាមួយក្រុមម្ចាស់ផ្ទះ Newcastle United។
គិតត្រឹមសប្តាហ៍នេះ Liverpool មាន ៤០ពិន្ទុដោយឆ្លងកាត់ ១៤ប្រកួត ឈ្នះ ១៣ និងស្មើ ១ នាំមុខដាច់ ១១ពិន្ទុលើក្រុមលេខ ២ Man City។
វីដេអូហាយឡាយ