Liverpool ស៊ី Man City ៣-១ គម្លាតដាច់ក្រុមលេខពីរ ៨ ពិន្ទុ

357

ក្រុមហង្សក្រហម Liverpool បាននាំមុខ ៨ពិន្ទុដាច់ស្ថិតនៅកំពូលតារាង Premier League បន្ទាប់ពីលត់ក្រុមការពារតំណែងជើងឯក Manchester City ដោយលទ្ធផល ៣-១ នៅកីឡដ្ឋាន Anfield កាលពីយប់មិញ។

Image result for liverpool vs man city

ជ័យជម្នះនេះធ្វើឲ្យក្រុម Liverpool មិនស្គាល់ចាញ់សោះមាន ៣៤ ពិន្ទុពី ១២ ប្រកួតដោយនាំមុខ ៨ ពិន្ទុលើ Leicester City និង Chelsea និង ៩ ពិន្ទុនៅពីមុខក្រុមលេខ ៤ Man City របស់លោក Pep Guardiola។

ការប្រកួត Premier League សប្តាហ៍ទី ១២ នាយប់ថ្ងៃអាទិត្យនេះក្រុមម្ចាស់ផ្ទះ Liverpool បានបើកការនាំមុខតាំងពីនាទីទី ៦’ ដោយការស៊ុតមួយជើងពីចម្ងាយពីខ្សែបម្រើប្រេស៊ីល Fabinho ក្រោយបាន ៧នាទី Mohamed Salah លោតតែតបំប៉ោងសំណាញ់ទីគ្រាប់ទី ២ បន្ទាប់ពីមានការបញ្ចូនបាល់ពី Andrew Robertson មុនចប់វគ្គទី ១។

ចូលវគ្គទី ២ ក្រុមអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់ Kloop នៅតែលេងបានល្អ ដោយអាចរកបាន១គ្រាប់ទៀត ដោយការតែតរបស់ Sadio Mane នៅនាទី ៥១’ មុនខ្សែបម្រើព័រទុយហ្កាល់ Bernardo Silva របស់ Man City ស៊ុតរកបាន១គ្រាប់ឲ្យក្រុមភ្ងៀវនៅនាទី ៧៨’ បញ្ចប់លទ្ធផល ៣-១។

វីដេអូហាយឡាយ