Liverpool ប្រជែង ​United ទិញយកខ្សែការពារមួយរូបពី Real Betis

415

យោងតាមរបាយការណ៍បានឱ្យដឹងថា Liverpool នឹងត្រូវប្រជែងជាមួយ Manchester United ក្នុងការប្រមាញ់យកកីឡាកររបស់ក្រុម Real Betis ខ្សែការពារ Junior Firpo ។

Liverpool ទើបតែចុះហត្ថលេខាលើខ្សែការពារវ័យ ១៧ ឆ្នាំ Sepp van den Berg ពីក្លិប PEC Zwolle ពីពេលថ្មីៗ ស្របពេលកីឡាករ Alberto Moreno និង Daniel Sturridge ត្រូវបានក្លឹបបញ្ជាក់ថានឹងត្រូវចាកចេញ។

ដោយឡែកកាសែតអេស្ប៉ាញ Mundo Deportivo បានអះអាងថាកីឡាករ Firpo វ័យ ២២ ឆ្នាំគឺជាកីឡាករដែលអាចជំនួសកីឡាករ Moreno ដែល​ត្រៀមចេញ។

កាលពីខែមុន SunSport ក៏បានរាយការណ៍ថាក្រុម Manchester United បានបើកការចរចារដើម្បីចុះហត្ថលេខាលើរូបគេផងដែរ។ Firpo ត្រូវបានគេគិតថាមានតម្លៃផ្តាច់កុងត្រារបស់គាត់ដល់ទៅ ៥៤លានផោន។

ប្រភព៖ The Sun