Liverpool បន្តមិនស្គាល់ចាញ់នៅ PL ក្រោយយកឈ្នះ United យប់មិញទៀត

805

បំណងលើកពាន Premier League ជាលើកដំបូងក្រោយខកខាន ៣០ របស់ហង្សក្រហម Liverpool កាន់តែរំកិលមកជិតមែនទែនហើយ ក្រោយជ័យជម្នះ​លើបិសាចក្រហម ២-០ ក្នុងសប្តាហ៍ទី ២៣ នេះទៀត។​

ខ្សែការពារ Van Dijk ជាអ្នកតែតបំប៉ោងសំណាញ់ទីគ្រាប់ទី ១ ដែលជាបាល់លើកជ្រុងពីសំណាក់ Trent Alexander-Arnold នៅនាទី ១៤’ ខណៈ​មួយគ្រាប់ទៀតរកបានដោយខ្សែបម្រើប្រយុទ្ធ Mohamed Salah នៅនាទី ៩០+​៣ បន្ទាប់ពីទទួលបានបាល់ដាច់ទាត់ចេញពីអ្នកចាំទី Alisson Becker។​

ជ័យជម្នះ​ក្នុងទឹកដី Anfield នេះធ្វើឲ្យ​ក្រុមលោក Jurgen Klopp មាន ៦៤ ពិន្ទុមិនទាន់ស្គាល់ចាញ់  ដាច់ ១៦ ពិន្ទុលើក្រុមលេខ ២ Manchester City តែហង្សក្រហមនៅសល់មួយប្រកួតក្នុងដៃ។​

ទស្សនា​វីដេអូ​ហាយឡាយ