ក្រុមហង្សក្រហម Liverpool ទិញបានខ្សែការពារក្រិច Konstantinos Tsimikas ពីក្លឹប Olympiakos ដោយចុះកុងត្រារយៈពេល ៥ ឆ្នាំ។
កីឡាករវ័យ ២៤ ឆ្នាំរូបនេះ បានចូលរួមជាមួយម្ចាស់ជើងឯក Premier League ក្នុងតម្លៃខ្លួនប្រហែល ១១,៧ លានផោន ហើយត្រូវបានគេរំពឹងថានឹងអាចប្រជែងសម្រាប់កៅអី Andy Robertson។
ក្នុងថ្ងៃបង្ហាញខ្លួនផ្លូវការ Tsimikas បាននិយាយថា “ខ្ញុំពិតជារីករាយណាស់ ជាមានមោទនភាព និងវាជាកិត្តិយសមួយដែលបានមកទីនេះ ហើយខ្ញុំនឹងផ្តល់នូវអ្វីដែលល្អបំផុតសម្រាប់ក្លឹប“។