Liverpool គ្រោងនាំយកអ្នកចាំទីពីក្លឹប West Ham មកធ្វើជាដៃទី ២

311

ក្រុមហង្សក្រហម Liverpool គ្រោងនឹងចុះហត្ថលេខាលើអ្នកចាំទីក្រុម West Ham កីឡាករ Adrian ដើម្បីជំនួស Simon Mignolet ដែលនិងត្រូវចាកចេញទៅចូលរួមជាមួយក្លឹប Bruges។

តាមការប្រកាសពីក្លឹប West Ham អ្នកចាំទី​វ័យ ៣២ ឆ្នាំ​អាចផ្ទេរចេញដោយគ្មានតម្លៃខ្លួន។ នៅក្រុមញញួរធំ អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ​រូបនេះធ្លាប់លេងបាន ១៥០ ប្រកួតក្នុងរយៈពេល ៦ ឆ្នាំបន្ទាប់ពីផ្លាស់មកពីក្លឹប Real Betis ក្នុងឆ្នាំ ២០១៣។

Adrian នឹងមកបំពេញកៅអីអ្នកចាំទីដៃទី ២ បន្ទាប់ពី Alisson Becker ខណៈ​ដែលអ្នកចាំទីសញ្ជាតិបែលហ្ស៊ិក Mignolet បានផ្ទេរក្នុងតម្លៃ ៦,៤ លានផោនទៅកាន់ក្លឹប Bruges ។

ប្រភព៖ BBC