Liverpool ក្រសោបបាន ៣ ពិន្ទុបន្ថែមក្រោយឈ្នះ Sheffield United

435

Liverpool នៅតែមិនទាន់ស្គាល់ចាញ់ក្នុងលីគ ក្រោយយកឈ្នះក្រុម Sheffield United ដោយលទ្ធផល ២-០ ក្រសោបបាន ៣ ពិន្ទុបន្ថែម នា Premier League សប្តាហ៍ទី ២១។​

នេះជារយៈពេល ១៣ ឆ្នាំរបស់ Sheffield United ក្នុងការត្រលប់មកកាន់ទឹកដី Anfield សារជាថ្មី។ ២ គ្រាប់ជ័យជម្នះរបស់ Liverpool រកបានដោយ Mo Salah នាទី ៤’ និង Sadio Mane នាទី ៦៤’ ជួយហង្សក្រហម រក្សាកំណត់ត្រាមិនចាញ់សោះក្នុងផ្ទះរយៈពេល ១ ឆ្នាំ។​

លទ្ធផល​នេះក៏ធ្វើឲ្យ Liverpool បន្តកាន់កាប់កំពូលតារាង​មាន ៥៨ ពិន្ទុលើក្រុមលេខ ២ Leicester City ១៣ ពិន្ទុនិងសល់ ១ ប្រកួតក្នុងដៃ ហើយប្រកួតបន្ទាប់ត្រូវជួប Everton នៅពាន FA Cup។​

ទស្សនា​វីដេអូ​ហាយឡាយ