Lewan ប្រើពេល ១៤នាទីកន្លះ ទំលុះសំណាញ់ទី ៤គ្រាប់លឿនបំផុតក្នុងប្រវត្តិសាស្ត្រ Champions League

327

ខ្សែប្រយុទ្ធមុតស្រួចរបស់ Bayern Munich, Robert Lewandowski រកបានគ្រាប់បាល់ស៊ុតបញ្ចូលទី ៤គ្រាប់លឿនបំផុតក្នុងប្រវត្តិសាស្ត្រ Champions League ខណៈក្រុមយក្សអាឡឺម៉ង់ បានយកឈ្នះលើក្រុម Red Star Belgrade ក្នុងលទ្ធផល ៦-០។

កីឡាករសញ្ជាតិប៉ូឡូញប្រើពេលតែ ១៤ នាទីនិង ៣១ វិនាទីប៉ុណ្តោះក្នុងការស៊ុតទំលុះសំណាញ់ទីក្រុមម្ចាស់ផ្ទះ ពោលគឺគ្រាប់បាល់ពិន័យ ១១ម៉ែត្រនាទី ៥៣’ និងគ្រាប់ស៊ុតនៅនាទី ៦០’, ៦៤’, និង ៦៨’។ ចំណែក ២គ្រាប់ទៀតរកបានដោយ Leon Goretzka នៅនាទី ១៤’ និង Corentin Tolisso នាទី ៨៩’។

Image result for red star 0-6 bayern munich

គួររំលឹកថាកាលពីឆ្នាំ ២០១៥ Lewandowski ក៏ធ្លាប់រកបាន ៥ គ្រាប់ដោយប្រើចន្លោះពេលត្រឹម ៩ នាទីក្នុងជ័យជម្នះរបស់ Bayern លើ Wolfsburg និងរក្សាកំណត់ត្រា ៥ គ្រាប់លឿនបំផុតក្នុងប្រវត្តិសាស្ត្រ Bundesliga។

នេះជាការឈ្នះ ៥ ប្រកួតជាប់ក្នុងចំណោម ៥ ប្រកួតរបស់ Bayern Munich ក្នុងយុទ្ធនាការ Champions League វគ្គជម្រុះតាមពូល បច្ចុប្បន្នក្រុមស្ថិតនៅកំពូលតារាងពូល B ដោយមាន ១៥ពិន្ទុក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Hansi Flick។

វីដេអូហាយឡាយ