Levante ប្រើពេល ៧នាទីវាយបក Barcelona យក ៣ពិន្ទុ

336

ក្រុមកំពូលតារាង Barcelona បានភ្លាត់ស្នៀតចាញ់ក្រុមម្ចាស់ផ្ទះ Levante ដោយលទ្ធផល ៣-១ ក្នុងការប្រកួតក្របខណ្ឌ La Liga សប្តាហ៍ទី ១២ កាលពីយប់មិញ។

Image result for levante vs barcelona

ក្រុមលោក Ernesto Valverde មានឪកាសនាំមុខដោយបាល់ពិន័យ ១១ម៉ែត្រដែលជាការបញ្ចប់ទីដោយខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi នៅនាទី ៣៨’ ក្នុងវគ្គទី ១។

ចូលវគ្គទី ២ Jose Campana បានតាមស្មើឲ្យ Levante នៅនាទី ៦១’ មុនពេលអតីតខ្សែបម្រើ Real Madrid, Borja Mayoral ស៊ុតវាយបកឲ្យ Levente ធ្វើការនាំមុខវិញនៅនាទី ៦៣’ មិនទាន់អស់ខ្យល់ Nemanja Radoja ក៏បន្ថែមគ្រាប់ទី ៣ ក្នុងនាទី ៦៨’ ពោលគឺត្រឹមតែ ៧នាទី Levante បានឆក់យក៣ពិន្ទុពីម្ចាស់ជើងឯក La Liga បានសម្រេច។

Related image

នេះជាបរាជ័យលើកទី ៣ ក្នុងលីគសម្រាប់ក្រុម Barcelona ក្នុងការប្រកួតចំនួន ១១ ឈ្នះ ៧ ស្មើ ១ មាន ២២ ពិន្ទុស្មើគ្នាជាមួយ Real Madrid ក្រោយស្តេចសស្មើ Real Betis ១-១ ក្នុងថ្ងៃជាមួយគ្នា។

វីដេអូហាយឡាយ