Leicester City លត់កាំភ្លើងធំ Arsenal ២-០ ឡើងឈរលេខ ២ ក្នុងតារាង (វីដេអូ)

386

ក្រុមកំពុងឡើងជើងកញ្ជ្រោងខៀវ Leicester City បានបំបាក់ក្រុម Arsenal ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន King Power ក្នុងក្របខណ្ឌ Premier League សប្តាហ៍ទី ១២។

ខ្សែប្រយុទ្ធ Jamie Vardy និងខ្សែបម្រើ James Maddison រកបានម្នាក់១គ្រាប់នៅវគ្គទី ២ ដែលជួយឲ្យក្រុមលោក Rodgers ឡើងទៅកាន់លេខ ២ ក្នុងតារាងមាន ២៦ពិន្ទុស្មើតោខៀវ Chelsea និងនាំមុខ១ពិន្ទុក្រុមជើងឯក Manchester City ដែលនិងត្រូវប៉ះ Liverpool នៅយប់នេះ។

Image result for leicester city 2-0 arsenal

ក្រុមកាំភ្លើងធំ Arsenal មិនឈ្នះសោះឡើយគិតត្រឹម ៤ប្រកួតក្នុងលីគចុងក្រោយនេះដែលជាសម្ពាធខ្លាំងសម្រាប់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Unai Emery។

វីដេអូហាយឡាយ