Lee Nguyen នឹងក្លាយជាកីឡាករដែលទទួលបានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ V.League

352

តាមរបាយការណ៍បានឲ្យដឹងថា ក្លឹបលីគកំពូលវៀតណាម Ho Chi Minh City FC នឹងត្រូវចំណាយរហូតដល់ ៤០,០០០ ដុល្លារអាមេរិកក្នុង ១ ខែដើម្បីបើកប្រាក់ខែឲ្យខ្សែបម្រើកូនកាត់វៀតណាម-អាមេរិក Lee Nguyen ។

តួរលេខនេះ បានធ្វើឲ្យកីឡាករវ័យ ៣៤ ឆ្នាំក្លាយជាអ្នករកចំណូលបានខ្ពស់ជាងគេក្នុងប្រវត្តិសាស្រ្ត V.League ។

គួរបញ្ជាក់ថា Lee Nguyen បានយល់ព្រមផ្លាស់មកកាន់ក្លឹប Ho Chi Minh City ពីក្លឹបអាមេរិក New England Revolution ។ ក្នុងអាជីពជាខ្សែបម្រើរូបគេបង្ហាញខ្លួនបាន ៣១៧ ប្រកួតនិងរកបាន ៧០ គ្រាប់ ។