Lazio លត់ Juventus ៣-១ លើកពាន Super Cup នៅអារ៉ាប់

278

ក្រុម Lazio បានយកឈ្នះក្រុម Juventus ដោយលទ្ធផល ៣-១ លើកពាន Italian Super Cup ជាលើកទី ៥ របស់ខ្លួនក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត កាលពីយប់មិញនេះ។

Image result for juventus vs lazio

កីឡាករ Luis Alberto ជាអ្នកបើកការនាំឲ្យ Lazio នៅនាទី ១៦’ មុន Paulo Dybala ស៊ុតតាមស្មើឲ្យ Juventus វិញមុនចប់វគ្គទី ១ ចូលវគ្គទី ២ Lazio ក៏បន្ថែម ២គ្រាប់ទៀតរកបានដោយកីឡាករ Senad Lulic នាទី ៧៣’ និងគ្រាប់បាល់ Free Kick ពីសំណាក់​ Danilo Cataldi នាទី ៩០’ ក្រោយខ្សែបម្រើ Rodrigo Bentancur ធ្វើឲ្យមានកំហុសបានកាតក្រហមបណ្តេញចេញ។

នេះជាការទទួលជ័យជម្នះជាលើកទី ២ របស់ Lazio លើ Juventus ក្នុងរដូវកាលនេះ បន្ទាប់ពីបានយកឈ្នះ ៣-១ ដូចគ្នាក្នុងក្របខណ្ឌ Serie A កាលពី ២ សប្តាហ៍មុន។

វីដេអូហាយឡាយ