Lampard ថា Kane របួសជាឱកាសល្អសម្រាប់​ខ្សែប្រយុទ្ធរូបនេះ

705

គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Frank Lampard បាននិយាយថាកីឡាករ Tammy Abraham ត្រូវតែចាត់ទុកការរងរបួសរបស់ Harry Kane ថាជាឱកាសមួយក្នុងការលត់ដំសមត្ថភាពជាខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអង់គ្លេស។

Frank Lampard ជឿជាក់ថា Tammy Abraham របស់ Chelsea មានសមត្ថភាពអាចបំពេញចន្លោះប្រហោងរបស់ Harry Kane ដែលជាខ្សែប្រយុទ្ធឆ្នើមក្រុមអង់គ្លេស។​

ខ្សែប្រប្រយុទ្ធក្រុមមាន់ខ្នាយមាស Tottenham និងប្រធានក្រុមជម្រើសជាតិអង់គ្លេស Kane នឹងត្រូវអវត្តមានយ៉ាងហោចណាស់រហូតដល់ខែមេសាដោយសារបញ្ហារបួសសរសៃពួរ។

វាមានន័យថានឹងខកខានការប្រកួតមិត្តភាពជាមួយអ៊ីតាលី និងដាណឺម៉ាកនៅខែមីនា។ ប្រសិនបើមិនប្រែប្រួលរូបគេអាចជាសះស្បើយទាន់ពេល Euro ២០២០ របស់ក្រុមលោក Gareth Southgate ។