La Liga ​ចង់​អោយ​ជំនួប El Clasico​ លើក​ទៅលេង​នៅ​ទឹកដី Real Madrid មុន​

310

​ជំនួប​ធំ​បំផុត​នៅ​អេ​ស្ប៉ា​ញ​រវាង​ក្លិប​យក្ស​ទាំងពីរ Barcelona និង Real Madrid គ្រោង​ធ្វើ​នៅ​ទឹកដី Nou Camp របស់ Barcelona នៅ​ថ្ងៃទី២៦ ខែតុលា​ខាងមុខនេះ តែ​ថ្មីៗ​នេះ​ស្ថាប័ន​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga​ ចង់អោយ​ការប្រកួត​នេះលើក​ទៅលេង​នៅ​ទឹកដី Santiago Bernabeu ​របស់ Real Madrid មុនដោយ​សារ​បញ្ហា​នៅ​តំបន់​កាតា​ឡាន់​។

លទ្ធផល​រូបភាព​សម្រាប់ El Clasico​

​​មូលហេតុ​ដែល La Liga​ ចង់អោយមាន​កែប្រែ​នេះ​គឺ​ដោយហេតុថា ​ស្ថានភាព​នៅ​តំបន់​កាតា​ឡាន់​កំពុងមាន​ភាព​ជ្រួលច្របល់ ​ក៏​ព្រោះតែ​មានការ​តវ៉ា​ចំពោះ​ការកាត់ទោស​ សកម្មជន​ទាមទារ​ឯករាជ្យ​កាតា​ឡាន់​ អោយ​ជាប់ពន្ធនាគារ​ថ្មីៗ​នេះ​។​ ​ការតវ៉ា​បាន​កាន់តែ​រីក​រាលដាល​ធំ ដែល​រួមមាន​ការ​ប៉ះ​ទង្គិចរ​វា​ង​ក្រុមបាតុករ ​ជាមួយ​នគរបាល​នៅ​អាកាសយានដ្ឋាន ដែល​ឈានដល់​ការផ្អាក​ដំណើរ​ថែមទៀត ក៏ដូចជា​មាន​តវ៉ា​នៅមុខ​អគារ​សាលាក្រុង​ផងដែរ​។ ​មិនទាន់​ចប់​ទេ ក្រុមបាតុករ​ដែល​គេ​ស្គាល់​ថា​ ជា​ចលនា​ទាមទារ​ឯករាជ្យ​ផ្តាច់​តំបន់​កាតា​ឡាន់​ពី​អេ​ស្ប៉ា​ញ​មួយ​នេះ ក៏មាន​គំរោង​ធ្វើ​បាតុកម្ម​ដ៏​ធំ​ទៀត​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា​ខាងមុខនេះ ដែល​ជា​ថ្ងៃ​ប្រកួត​នៃ​ជំនួប El Clasico, Barcelona និង Real Madrid តែម្តង​។

លទ្ធផល​រូបភាព​សម្រាប់ El Clasico​

​​យ៉ាង​ណាក្តី​សេចក្តី​ប្រកាស​ចុងក្រោយ​នឹង​សំរេច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ លើក​ រឺ​មិន​លើក ដោយ​ភាគី​ទាំងអស់ La Liga, សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ តំណាង​ក្លិប Barcelona និង Real Madrid ជួបគ្នា​ប្រជុំ​ថ្ងៃនេះ​។ ​បើសិនជា​មានការ​ផ្លាស់​ប្តូរ​មែន​មានន័យថា ការប្រកួត​ជើង​ទីមួយ El Clasico ​នឹងធ្វើ​នៅ​ទឹកដី Real Madrid មុន​នៅ​ថ្ងៃទី ២៦ ខែតុលា​ខាង ខណៈ​ជើង​ទី​ពីរ​ត្រលប់​ទៅ​ទឹកដី Barcelona នៅ​ខែ​មិនា​ឆ្នាំក្រោយ​៕