ក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្រសោបបាន ៣ ពិន្ទុបន្ថែមពីក្រុមរួមទីក្រុងឡុងដ៍ ជាមួយជ័យជម្នះ ២-០ លើ Arsenal ក្នុងប្រកួត Premier League សប្តាហ៍ទី ១១ ។
២ គ្រាប់នេះជាការរួចចំណែកយ៉ាងស្អិតល្មួតរវាងកីឡាករឆ្នើម ២ រូបគឺ Harry Kane នឹង Son Heung-min ។ ដោយ Son រកបាននៅនាទី ១៣’ តាមរយៈការបញ្ចូនបាល់ពី Kane និង Kane រកបានគ្រាប់ទី ២ នៅនាទី ៤៥’ តាមរយៈការបញ្ចូនពី Son វិញ ។
លទ្ធផលខាងលើនេះ បានជួយឲ្យក្រុមរបស់លោក Jose Mourinho មានឪកាសបន្តដង្ហើមនៅលើកំពូលតារាងដដែល ដោយមាន ២៤ ពិន្ទុស្មើក្រុមលេខ ២ Liverpool ។ ខណៈក្រុមកាំភ្លើងធំ Arsenal ធ្លាក់ទៅលេខ ១៥ ក្នុងតារាង ។
វីដេអូ