Juventus ប្រជែង​ឈ្នះ Man Utd ព្រមព្រៀងផ្ទេរ Haaland តម្លៃ ២៥លានផោន​

1924

យោងតាមសារព័ត៌មានអង់គ្លេសបានអោយដឹងថាក្រុម Manchester United បានបរាជ័យក្នុងការចុះកិច្ចព្រមព្រៀងផ្ទេរខ្សែប្រយុទ្ធ Erling Haaland ព្រោះក្លឹប Juventus មានអន្តរាគមន៍ពីភ្នាក់ងារ Mino Raiola។

លោក Raiola ដែលជាភ្នាក់ងាររបស់ Paul Pogba ផងនោះកំពុងធ្វើការងារ ជាមួយ Erling ក្នុងនាមជាអ្នកសម្របសម្រួលក្នុងការផ្ទេរនៅខែមករានេះ ចំពេលមានក្លឹបធំៗជាច្រើននៅអឺរ៉ុបដូចជា RB Leipzig, Man Utd និង Dortmund កំពុងចាប់អារម្មណ៍លើកីឡាករក្លឹប Red Bull Salzburg រូបនេះ។

មានសេចក្តីរាយការណ៍ថា ក្លឹប Juventus នឹងសម្រេចកិច្ចព្រមព្រៀងនេះ តាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយលោក Raiola ដែលកំពុងដើរតួនាទី សំខាន់ក្នុងកិច្ចព្រមព្រៀងនេះ។

ភ្នាក់ងាររូបនេះ បានធានាចំពោះក្លឹប Juventus ក្នុងការផ្ទេរ Erling Haaland ហើយតាមប្រភពដដែលគឺ Juventus បានយកឈ្នះគូប្រជែងរបស់ខ្លួន Man Utd ដើម្បីសម្រេចកិច្ចព្រមព្រៀងផ្ទេរដែលមានតម្លៃផ្ទេរត្រឹម​តែប្រមាណ ២៥លានផោននេះ៕