Juve និង City ព្រមព្រៀង​ប្តូរ Danilo និង Cancelo គ្នាបានសម្រេចផ្លូវការ

353

ក្រុម Manchester City បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារស្លាបស្តាំសញ្ជាតិព័រទុយហ្កាល់ Joao Cancelo ពីក្លឹប Juventus ក្នុងតម្លៃ ៦០ លានផោន។

កិច្ចព្រមព្រៀងនេះជាថ្នូរនិងការប្តូរកីឡាករ Danilo វ័យ ២៨ ឆ្នាំរបស់ Manchester City ទៅក្លឹប Juventus វិញក្នុងតម្លៃ ៣៤,១ លានផោន។

Man City បានចុះកុងត្រាយក Danilo ពី Real Madrid ក្នុងតម្លៃ ២៦.៥ លានផោនក្នុងឆ្នាំ ២០១៧ ហើយរូបគេបានបង្ហាញខ្លួនក្នុងលីគចំនួន ២២ លើកសរុប ៦០ លើកគ្រប់ការប្រកួតទាំងអស់ឲ្យមេឃខៀវ។

Danilo សញ្ជាតិប្រេស៊ីលបានយល់ព្រមចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយ Juventus ចំណែក Cancelo វ័យ ២៥ ឆ្នាំបានចុះកុងត្រានៅឯកីឡដ្ឋាន Etihad រហូតដល់រដូវក្តៅឆ្នាំ ២០២៥ ហើយក្លាយជាកីឡាករទី ៣ របស់ Man City នៅរដូវក្តៅនេះ​បន្ទាប់ពីខ្សែបម្រើ Rodri។

ប្រភព៖ BBC