លោក Jose Mourinho បានបញ្ជាក់ថា គ្មានផ្លូវទេដែល Spurs ចុះហត្ថលេខាជាមួយ Zlatan Ibrahimovic ក្រោយខ្សែប្រយុទ្ធជើងចាស់រូបនេះ ត្រូវបានល្បីថាមកកាន់ក្លឹបអង់គ្លេសបន្ទាប់ពីចាកចេញពី LA Galaxy។
លោក Mourinho ធ្លាប់ធ្វើការជាមួយ Zlatan កាលពីនៅ Inter Milan និង Man Utd លោកបន្តថាការចុះហត្ថលេខាលើកីឡាករវ័យ ៣៨ ឆ្នាំរូបនេះហាក់មិនគប្បីជាមួយ Harry Kane ឡើយ យើងកំពុងមានខ្សែប្រយុទ្ធអង់គ្លេសដ៏ល្អមួយរូប។
គួរបញ្ជាក់ថា Jose Mourinho បានឡើងកាន់តំណែងជាគ្រូបង្វឹកក្រុមមាន់ខ្នាយមាសបន្តពីលោក Mauricio Pochettino ដែលត្រូវក្លឹបបណ្តេញចេញ ហើយ ៤៨ ម៉ោងក្រោយមកលោកបានជួយ Spurs យកឈ្នះ ៣-២ លើក្រុម West Ham ខណៈប្រកួតទី២និងត្រូវជួបជាមួយ Olympiakos នៅ Champions League នាថ្ងៃអង្គារនេះ។