Inter ទិញបាន Lukaku ពី Man Utd ក្នុងតម្លៃ​បំបែក​កំណត់ត្រា​ក្លិប

350

ក្លិប Inter Milan បានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិក Romelu Lukaku ពីក្រុមបិសាចក្រហម Manchester United ក្នុងតម្លៃកំណត់ត្រាក្លិប ៨០ លានអឺរ៉ូ (៧៤ លានផោន) លើកិច្ចសន្យារយៈពេល ៥ ឆ្នាំ។

Lukaku វ័យ ២៦ ឆ្នាំរកបាន ៤២ គ្រាប់ក្នុង ៩៦ ប្រកួត ឲ្យ Man United ប៉ុន្តែនៅសល់កុងត្រា ២ ឆ្នាំទៀតបន្ទាប់ពីផ្ទេរ ៧៥ លានផោនពី Everton ។

គាត់ក្លាយជាកីឡាករដែលមានតំលៃថ្លៃជាងគេទី ៣ នៅក្របខណ្ឌ Serie A បន្ទាប់ពីកីឡាកររបស់ក្រុម Juventus, Cristiano Ronaldo (៩៩,២ លានផោន) និង Gonzalo Higuain (៧៥.៣ លានផោន) ។

Lukaku បាននិយាយថា៖“ Inter គឺជាក្លឹបតែមួយគត់ដែលខ្ញុំចង់លេង។ ខ្ញុំមកទីនេះដើម្បីនាំក្រុមឡើងទៅកាន់ចំនុចកំពូលវិញ”

ប្រភព៖ BBC