ក្លិប Inter Milan បានយល់ព្រមលើកិច្ចព្រមព្រៀង ដើម្បីចុះកុងត្រាខ្ចីជើងខ្សែប្រយុទ្ធ Alexis Sanchez ពីក្រុម Manchester United មុនពេលទីផ្សារដោះដូរកីឡាករអឺរ៉ុបបិទនៅថ្ងៃច័ន្ទនេះ។
ប្រសិនបើការព្រមព្រៀងគ្នាអាចកើតមានឡើង Sanchez នឹងអាចទៅលេងជាមួយអតីតមិត្តរួមក្រុម Romelu Lukaku ដែលខ្សែប្រយុទ្ធរូបនេះបានចូលរួមជាមួយក្លិបនៃក្របខ័ណ្ឌ Serie A ក្នុងតម្លៃ ៧៤ លានផោនកាលពីពេលកន្លងទៅនេះ។
ទោះយ៉ាងណាប្រភពខាងលើបញ្ជាក់ថា Inter មិនមានគំរោងយល់ព្រមនូវជម្រើសដើម្បីទិញកីឡាកររូបនេះទេពេលចុងបញ្ចប់នៃកិច្ចព្រមព្រៀងខ្ចីជើងនេះ។
កីឡាករដែលរកចំណូលបានខ្ពស់បំផុតរបស់ Man United, Sanchez ត្រូវបានប៉ានថាអាចរកបានប្រហែល ៤០ ម៉ឺនផោនក្នុងមួយសប្តាហ៍ពេលនៅជាមួយ Inter ។
ប្រភព៖ BBC