Ighalo ល្អខ្លាំង! រកបាន ២ គ្រាប់ជួយ Man Utd ឡើង ៨ ក្រុម FA Cup

2048

ក្រុមបិសាចក្រហម Manchester United បានឡើងទៅវគ្គ ៨ ក្រុមពានរង្វាន់ FA Cup ហើយក្រោយយកឈ្នះនៅទឹកដី Pride Park របស់ក្រុម Derby County ដោយលទ្ធផល ៣-០។

៣ គ្រាប់របស់ក្រុមភ្ងៀវគឺជាការរកបានពីសំណាក់ខ្សែការពារ Luke Shaw ១ គ្រាប់ និងខ្សែប្រយុទ្ធ Idion Ighalo ២ គ្រាប់។ ខណៈ Ighalo ជាគ្រាប់បាល់ទី ៣ របស់គេក្នុងការបង្ហាញខ្លួន ២ ប្រកួតសម្រាប់បិសាចក្រហម។

Image result for derby county vs manchester united

លទ្ធផលនេះផងដែរ តម្រូវឲ្យ Man Utd ត្រូវទៅប៉ះ Norwich City នៅថ្ងៃទី ២១ ខែមិនាក្នុងទឹកដី Carrow Road។

វីដេអូហាយឡាយ