Ho Chi Minh City ចុះហត្ថលេខា​ជាមួយខ្សែបម្រើមួយរូប ធ្លាប់លេងនៅលីគកំពូលអាមេរិក

214

ក្លឹបជើងឯក​រងលីគកំពូលវៀតណាម V.League ២០១៩, Ho Chi Minh City បានបញ្ជាក់ពីការចុះហត្ថលេខាលើកីឡាករ Alex Monteiro de Lima ដែលជាអតីតកីឡាកររបស់ក្របខ័ណ្ឌលីគកំពូលអាមេរិក Major League Soccer។

ខ្សែបម្រើសញ្ជាតិប្រេស៊ីលវ័យ ៣១ ឆ្នាំរូបនេះបានលេងរដូវចុងក្រោយរបស់ខ្លួនជាមួយក្លឹបលីគទី ២ កូរ៉េខាងត្បូង​ Anyang FC និងមានបទពិសោធន៍លេង ៧ រដូវនៅ MLS ជាមួយក្លឹប Chicago Fire និង Houston Dynamo។

ក្លឹប Ho Chi Minh City ធ្លាប់មានបំណងចង់នាំយកខ្សែបម្រើមានដើមកំណើតវៀតណាម Lee Nguyen មកកាន់ក្លឹប ប៉ុន្តែបានបរាជ័យក្នុងការដេញថ្លៃជាមួយភាគីក្លឹបអាមេរិក។