Haaland រកបានមួយគ្រាប់ទៀត តែ Dortmund ធ្លាក់ត្រឹម ១៦ ក្រុមពាន German Cup

6480

ខ្សែប្រយុទ្ធវ័យក្មេង Erling Braut Haaland បានបន្តកំណត់ត្រាស៊ុតបាល់បញ្ចូលទីឲ្យ Borussia Dortmund បន្ថែមមួយគ្រាប់ទៀត ប៉ុន្តែមិនអាចជួយស្រោចស្រង់ក្រុមបាន ក្រោយធ្លាក់ត្រឹមវគ្គ ១៦ ក្រុមពានរង្វាន់ German Cup ក្រោមថ្វីជើងក្រុម Werder Bremen ដោយលទ្ធផល ៣-២។

Haaland បានប្តូរចូលជំនួស Thorgan Hazard នៅដើមវគ្គទី ២ គ្រាដែល Bremen កំពុងនាំមុខ ២-០ ចូលបាន ២១ នាទីខ្សែប្រយុទ្ធន័រវេសក៏ទំលុះសំណាញ់ទីបាន ១ គ្រាប់វិញឲ្យលទ្ធផល ២-១។ ក្រោយបានតែ ៣ នាទី Werder Bremen ក៏បន្ថែមគ្រាប់ទី ៣ របស់ខ្លួនមុន Dortmund តាមបានមួយគ្រាប់ទៀតរក្សាលទ្ធផល ៣-២ ដល់ចប់ការប្រកួត។

Image result for werder bremen 3-2 borussia dortmund"

គិតមកដល់ពេលនេះកីឡាករវ័យ ១៩ ឆ្នាំ Haaland រកបាន ៨ គ្រាប់ហើយក្នុង ៤ ប្រកួតចាប់តាំងពីចុះហត្ថលេខានៅខែមករាមក។

ទស្សនាវីដេអូហាយឡាយ