Haaland បន្តរកបាន ២ គ្រាប់ទៀតក្នុងជ័យជម្នះ Dortmund លើ Koln ៥-១

550

ខ្សែប្រយុទ្ធ​ឆ្នើម Erling Braut Haaland បន្តរកបាន ២ គ្រាប់ទៀតនៅសប្តាហ៍នេះក្នុងជ័យជម្នះ Dortmund លើ FC Koln ដោយលទ្ធផល ៥-១។​

ក្នុងនាមជាកីឡាករបម្រុងប្តូរចូលនាទី ៦៥’ កីឡាករ​វ័យ ១៩ ឆ្នាំ​រូបនេះធ្វើបានសម្រេចនៅនាទី ៧៧’ និង ៨៧’ បំបែកកំណត់ត្រាក្លាយជាកីឡាករទី ១ រកបាន ៥ គ្រាប់ក្នុង ២ ប្រកួតដំបូងនៅ Bundesliga។​

លទ្ធផល​នេះដែរជួយឲ្យ Dortmund បន្តឈរលេខ ៣ ក្រោមក្រុមកំពូលតារា RB Leipzig ដែលនៅសល់ ១ ប្រកួតក្នុងដៃ ៤ ពិន្ទុ។​