Guardiola បោះពាក្យមួយឃ្លាក្រោយល្បីថា Messi និងផ្លាស់មក Man City

4491

លោក Pep Guardiola បាននិយាយបដិសេធថា Lionel Messi មិនអាចចូលរួមជាមួយគាត់នៅ Manchester City ជាដាច់ខាត ហើយជឿជាក់ថាអតីតកូនក្រុមលោករូបនេះនឹងបញ្ចប់អាជីពជាកីឡាករជាមួយក្លឹប Barcelona ។

លោក Guardiola ធ្លាប់ជាគ្រូបង្វឹក Messi នៅ Nou Camp ចន្លោះឆ្នាំ ២០០៨ និង ២០១២ ដោយឈ្នះ La Ligas ៣ ដងនិង Champions League ២ ដង។

លោកបាននិយាយថា “ គាត់នឹងស្នាក់នៅទីនោះ (Barcelona) នោះជាការយល់ឃើញរបស់ខ្ញុំ” ។

Messi ដែលបច្ចុប្បន្នវ័យ ៣២ ឆ្នាំបានឈ្នះពានរង្វាន់ជាកីឡាករឆ្នើម Ballon d’Or ចំនួន ៦ លើក និងពាន La Liga ១០ លើកកំពុងស្ថិតក្រោមកិច្ចសន្យារហូតដល់ឆ្នាំ ២០២១ ។

ប៉ុន្តែកាលពីសប្តាហ៍កន្លងទៅខ្សែប្រយុទ្ធអាហ្សង់ទីន បានមានភាពល្អក់កករ ជាមួយនឹងលោក Eric Abidal ប្រធានកីឡារបស់ក្រុម Barcelona បន្ទាប់ពីបុរសសញ្ជាតិបារាំងរូបនេះបានចោទប្រកាន់កីឡាករថាមិនខិតខំប្រឹងប្រែងលេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Ernesto Valverde ។