Guangzhou Evergrade​ ឡើង​ដាច់ ៧ពិន្ទុ​ក្រោយយក​ឈ្នះ​ក្រុម​លេខ​ ២ Beijing Guoan នៅ​លី​គ​កំពូល​ចិន​

371

​ក្រុម Guangzhou Evergrade​ បាន​បន្ត​នាំ​មុខ​គេ​ក្នុង​តារាង​ក្រប​ខណ្ឌ​លី​គ​កំពូល​ចិន Chinese Super League ក្រោយ​យក​ឈ្នះ​ក្រុម​លេខ​២ Beijing Guoan​ ដល់​ផ្ទះ​។

Image result for guangzhou evergrande vs beijing guoan

ការប្រកួត​ថ្ងៃអាទិត្យ​ម្សិលមិញ​នៅ​ទឹកដី​រដ្ឋធានី​ប៉េកាំង កំហុស​របស់​ខ្សែ​ការពារ​ក្រុម​ម្ចាស់ផ្ទះ​ធ្វើ​អោយ​ក្រុម​ភ្ញៀវGuangzhou Evergrande​ រក​បាន​គ្រាប់​នាំមុខ​តាំងពី​នាទី​ទី​១០’ ដោយ​កីឡាករ​ប្រេ​ស៊ី​ល Paulinho​។​ ​តែ​ក្រុម​ម្ចាស់ផ្ទះ​​តាម​ស្មើ​វិញ​បាន​ភ្លាមៗ​ដោយ Zhang Yuning​ នៅ​នាទី​ទី​ ១៧’

Related image

​ឈាន​ចូល​វគ្គ​ទី២ ក្រុម​ភ្ញៀវ​ដែល​ស្ថិត​ក្រោម​ការដឹកនាំ​រប​ស់ Fabio Cannavaro ​គ្រប់គ្រង​ការ​ប្រកួត​បាន​ទាំងស្រុង ​និង​រក​គ្រាប់​បាល់​បន្ថែម២គ្រាប់​ទៀត​ដោយ Elkeson​ នាទី៥២’ និង Yang Liyu​ នាទី​៥៩’។ 

ចប់​ការប្រកួត Guangzhou Evergrande ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Beijing Guoan ៣-១ បន្តពន្លាត​ពិន្ទុ​នាំមុខ​ដាច់​ក្នុង​តារាង​ដល់​ទៅ ពិន្ទុ​ពីលើ​ក្រុម​លេខ​២ Beijing ក្រោយ​លេង​បានសរុប ២២ ប្រកួត​៕