Griezmann លក់ Lacazette ទៅឲ្យក្លឹប Huddersfield ពេលលេងហ្គេម Football Manager

490

ខ្សែប្រយុទ្ធ Barcelona កីឡាករ Antoine Griezmann បានប្រាប់មិត្តរួមជាតិបារាំង Alexandre Lacazette ថាគាត់បានលក់ខ្សែប្រយុទ្ធ Arsenal រូបនេះទៅឲ្យក្លឹប Huddersfield Town នៅរដូវកាលឆ្នាំ ២០២៣ ក្នុងហ្គេម Football Manager ដែលរូបគេកំពុងលេងក្នុងនាមជាអ្នកចាត់ការក្រុម Arsenal។

Antoine Griezmann គឺជាហ្វេនដ៏ងប់ងុលម្នាក់ជាមួយហ្គេមបាល់ទាត់អេឡិចត្រូនិចមួយនេះ ដូចដឹងហើយថាទោះទៅប្រកួតដល់ទីណាក៏រូបគេតែងតែយកម៉ាស៊ីនហ្គេមទៅជាប់ជាមួយដែរ ហើយជារឿយៗខ្សែប្រយុទ្ធជួយបារាំងលើកពាន World Cup រូបនេះតែងតែបង្ហោះលើបណ្តាញសង្គមជាញឹកញាប់ផងដែរ។

តាមរយៈ​រូបភាព​ពីគណនីរបស់អតីតកីឡាករ Atletico Madrid ឃើញថា Lacazette មិនត្រូវបានស្ថិតក្នុងជម្រើសរបស់អ្នកចាត់ការ Griezmann ទៀតឡើយក្នុងឆ្នាំ ២០២៣ ដោយកីឡាករវ័យ ២៨ ឆ្នាំត្រូវបានលក់ទៅឲ្យក្លឹប Huddersfield ក្នុងតម្លៃ ២៣.៥ លានផោន។

ក្នុងហ្គេម​នេះ Lacazette ក៏មានគុណសម្បត្តិជួយក្រុម Arsenal ឲ្យឈ្នះពាន Premier League និង Champions League ផងដែរ​មុនពេលចាកចេញ។

ហើយកីឡាករជម្រើសដំបូងឯទៀតមានដូចជា Joao Felix ដែលជាសមាជិកថ្មីរបស់ Atletico Madrid, Jadon Sancho, Frenkie de Jong, Bruno Fernandes, Raphael Varane និង Matthijs de Ligt ជាដើម។

ប្រភព៖ Besoccer