Griezmann បដិសេធមិនព្រមធ្វើរឿងមួយនេះជាដាច់ខាត ទោះបីមានការសំណូមពរពី Barcelona ក៏ដោយ

209

ខ្សែប្រយុទ្ធ Antoine Griezmann បាននិយាយបដិសេធមិនព្រមកាត់សក់ជាដាច់ខាត ទោះបីជា Barcelona និងអ្នកគាំទ្រសំណូមពរឲ្យកាត់វាក៏ដោយ។

The biggest wish of Antoine Griezmann: Score with Barça and break his dry  spell

កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានទុកសក់វែងចាប់តាំងពីនៅជាមួយ Atletico រហូតផ្លាស់មកកាន់ Barcelona កាលពីរដូវក្តៅឆ្នាំ ២០១៩ ។

ជារឿយៗ តែងមានមតិរិះគន់ពីសំណាក់អ្នកគាំទ្រ អំពីស្ទាយលេងម៉ូតសក់វែងរបស់កីឡាករជម្រើសជាតិបារាំងរូបនេះ យ៉ាងណាក្តី Griezmann នៅតែបដិសេដមិនព្រមកាត់ខ្លីជាដាច់ខាតទោះបីជាក្លឹបស្នើសុំក៏ដោយ។

Ambitious report says Man Utd have 'wheels in motion' over Messi transfer

មូលហេតុត្រូវបានរូបគេបញ្ជាក់ដូច្នេះថា “ខ្ញុំនឹងទុកសក់ឱ្យវែងបើទោះបីជាពួកគេស្នើសុំឱ្យខ្ញុំកាត់វាក៏ដោយ។ កូនៗ និងប្រពន្ធរបស់ខ្ញុំចង់ឱ្យខ្ញុំរក្សាវា”  ។

Griezmann រកបាន ២ គ្រាប់និង Assist ១ លើកក្នុង ៨ ប្រកួតនៅ La Liga រដូវកាលនេះ ។