Grealish ថា ខ្លួន​អាច​កម្ទេច​​ខ្សែ​ការពារ​ទាំង​អស់​ក្នុង​លោក ក្រោយ​ជួយ City ឈ្នះ ៦-៣ (វីដេអូ)

87

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ

ខ្សែ​បម្រើ​ប្រយុទ្ធ Jack Grealish បាន​ទាត់​បញ្ចូល​ទី​យ៉ាង​អស្ចារ្យ​​មួយ​គ្រាប់​ជួយ Manchester City យក​ឈ្នះ​ដល់​ទៅ ៦-៣ លើ​ក្រុម RB Leipzig ក្នុង​ការ​​ពាន​រង្វាន់ UCL។

នេះ​ជា​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ការ​ប្រកួត​ពាន​​​នៅតំបន់​អឺរ៉ុបសម្រាប់​កីឡាករ​វ័យ​២៦​ឆ្នាំ​។ ហើយ​គេថែម​ទាំង​រក​​គ្រាប់​បាន​ទៀត នាំ​ក្រុម​លោក Pep Guardiola ឈ្នះ​ធំធេង​ក្នុង​ការ​ប្រកួត​បើក​ឆាក។ Grealish រក​បាន​គ្រាប់​ទី​៤​ក្នុង​ចំណោម​ទាំង​៦​គ្រាប់​របស់ City តាម​រយៈ​ការ​អូស​ ទាញ​ទាត់​បញ្ចូល​ទី​យ៉ាង​ស្អាត។

ក្រោយ​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ក្នុង​កីឡដ្ឋាន Etihad Stadium កីឡាករ Grealish បាន​បញ្ចេញ​អារម្មណ៍​រីករាយ​និង​និយាយ​ថា​ គេ​អាច​កម្ទេចខ្សែ​ការពារ​ទាំង​អស់​សម្រាប់​បាល់​១ទល់​នឹង​១ នៅ​តំបន់​ប្រយុទ្ធ​ខាង​ឆ្វេង។

សរុប​៦​គ្រាប់​របស់ Man City ធ្វើ​បាន​ដោយ​កីឡាករ Nathan Ake, Riyad Mahrez, Jack Grealish, Joao Cancelo, Gabriel Jesus និង Nordi Mukiele របស់ RB Leipzig ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង៕
 
វីដេអូហាយឡាយ

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ