Granit Xhaka ឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅ Hertha Berlin

234

ភ្នាក់ងាររបស់​កីឡាករ Granit Xhaka លោក Jose Noguera បាន​​បញ្ជាក់ថា Xhaka និង​ក្លឹប Hertha Berlin របស់ Bundesliga បាន​ឈាន​ទៅដល់​កិច្ចព្រមព្រៀង​ផ្ទាល់ខ្លួនរួចហើយ រង់ចាំតែការឯកភាពគ្នាពីភាគីក្លឹប​ទាំង ២ ក្នុងពេល​ទីផ្សារដោះដូរកីឡាករ នឹងបើក​ទ្វារនៅខែមករាខាងមុខតែប៉ុណ្ណោះ។

លោក Noguera បាន​ប្រាប់​ Sky Sports ថា៖ «និយាយ​ដោយ​ស្មោះត្រង់ទៅ គឺយើង​បាន​ព្រមព្រៀងជាមួយនឹង Hertha BSC ហើយ​។ យើង​បានប្រាប់​ប្រធានក្លឹប​ Arsenal លោក Raul Sanllehi និងអ្នក​គ្រប់គ្រងកីឡាករលោក Edu រួម​ទាំងគ្រូបង្វឹកថ្មីលោក Mikel Arteta រួចហើយ»។

ជាការកត់សម្គាល់ កីឡាកស្វីសវ័យ ២៧ ឆ្នាំរូបនេះ ហាក់ដូចជា​មិនទទួលបានឱកាសច្រើន​ពីអ្នក​គាំទ្រ Arsenal នោះទេ។ កាលពីដើម​រដូវកាល គេត្រូវបានលោក Unai Emery តែងតែជាប្រធានក្រុម​ ប៉ុន្តែក្រោយ​មកក៏ត្រូវដក​តំណែងនេះចេញ ដោយ​សារបញ្ហាផ្សេងៗ។

សូមរម្លឹកថា Granit Xhaka បានផ្ទេរពី Borussia Mönchengladbach មកកាន់ Arsenal កាលពីខែឧសភា ឆ្នាំ ២០១៦ ជាមួយនឹងតម្លៃផ្ទេរ ៣៥លានផោន ហើយបានបង្ហាញខ្លួនឲ្យ Arsenal បាន ១១៣ប្រកួត ​រកគ្រាប់បាល់បាន ៧គ្រាប់។​