FIFA 20 លេងមួយក្បាច់ ដាច់ចង្កេះ Franck Ribery

339

បន្ទាប់ពីចំណាយពេល ១២ រដូវកាលជាមួយក្លិបយក្សអាឡឺម៉ង់ Bayern Munich រួចមកខ្សែបម្រើបារាំង Franck Ribery បានចាកចេញកាលពីរដូវក្តៅកន្លងទៅនេះ ដើម្បីមកទទួលបទពិសោធន៍ថ្មីនៅក្របខណ្ឌ Serie A របស់អុីតាលី។

កីឡាករវ័យ ៣៦ឆ្នាំរបស់ក្លិប Fiorentina រូបនេះ ត្រូវបានហ្គេមបាល់ទាត់ល្បីឈ្មោះ FIFA 20 ធ្វើស៊ីផ្លូវចិត្តជាខ្លាំង ដោយសាមីខ្លួនបានបង្ហោះនៅលើបណ្តាញសង្គម Twitter អមជាមួយរូបភាព ដែលជាការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង ដែលការរចនាលក្ខណៈរូបរបស់ហ្គេមស៊េរីចុងក្រោយនេះ មិនដូចឫស្រដៀងទៅនិងរូបគាត់សូម្បីបន្តិច ដែលខុសប្លែកខ្លាំងពីពេលដែលបុរសខាងលើ នៅរួមរស់ជាមួយ Bayern Munich។

នេះជាសារបង្ហោះរបស់ Ribery នៅលើ Twitter

លេង FIFA20 ជាមួយកូនៗ ខានលេងយូរដែរហើយ ហា..EASPORTSFIFA … តើបុរសនេះជានរណា? 🤔🤨🤣 ”

ក្រោយពីមានការបង្ហោះ ក៏មានការខមិនពីសំណាក់អ្នកគាំទ្ររបស់ខ្សែបម្រើបារាំង ដែលអ្នកខ្លះមានការហួសចិត្តជាខ្លាំង ឯខ្លះទៀតអស់សំណើច រួមជាមួយការ Troll លើហ្គេមប្រភេទនេះផងដែរ។

ប្រភព៖ AS